រដ្ឋាភិបាលរដ្ឋវិចតូរិយ៉ាចង់អោយរដ្ឋវិចតូរិយ៉ាជាកន្លែងមួយដែលប្រជាពលរដ្ឋអាចមានអារម្មណ៍ថាខ្លួនសមនឹងរស់នៅក្នុងរដ្ឋនេះដោយពុំគិតអំពីវប្បធម៌សមត្ថភាព អាយុឬភេទឡើយ។ សេវា(កិច្ចបំរើ)ពិការភាពផ្តល់ជំនួយនិងសេវាដែលសមរម្យសំរាប់បុគ្គលនីមួយៗជាផ្នែកនៃទស្សនៈវិស័យរបស់ផែនការពិការភាពរដ្ឋវិចតូរីយ៉ាឆ្នាំ២០០២ ដល់ ២០១២ (Victorian State Disability Plan 2002–2012)។
ជំនួយទាំងឡាយអាចជួយដល់៖
ការរស់នៅក្នុងផ្ទះលោកអ្នក
ការចូលរួមជាផែ្នកនៃសហគមន៍លោកអ្នក
គ្រួសារនិងអ្នកថែទាំទាំងឡាយ។
ជំនួយទាំងពួងមានរួមទាំង៖
ជំនួយសហគមន៍ដូចជាសេវាពីសាលាក្រុង មណ្ឌលសុខភាពសហគមន៍ ឬក្រុមទីលំនៅរបស់លោកអ្នក
ជំនួយពិការភាពពីអ្នកឯកទេស
ទីលំនៅ
សេវាទទួលយកនិងឆ្លើយតបពាក់ព៍ន្ធនឹងពិការភាព អាចផ្តល់ព៍ត៌មានអំពីជំនួយនិងសេវាសំរាប់អ្នកមានពិការភាព សំរាប់គ្រួសារនិងអ្នកថែទាំរបស់អ្នកមានពិការភាព។សេវាទទួលយកនិងឆើ្លយតបនេះក៏អាចផ្តល់ជំនួយក្នុងការធ្វើផែនការនិងជំនួយដល់អ្នកមានពិការភាព គ្រួសារនិងអ្នកថែទាំរបស់អ្នកមានពិការភាពក្នុងតំបន់របស់អ្នកទាំងនោះផងដែរ។
បើលោកអ្នកត្រូវការនិយាយទៅកាន់អ្នកណាម្នាក់អំពីជំនួយនិងសេវាដែលមាននៅក្នុងតំបន់លោកអ្នក សូមទាក់ទងសេវាទទួលយកនិងឆើ្លយតបពាក់ព៍ន្ធនឹងពិការភាពក្នុងតំបន់ (Regional Disability Intake and Response Service) របស់លោកអ្នក។
សូមទូរស៍ព្ទទៅកាន់សេវាបកប្រែភាសា (Translating and Interpreting Service) តាមលេខ 13 14 50 ហើយសូមអោយអ្នកទទួលទូរស៍ព្ទតភ្ជាប់់លោកអ្នកទៅនឹងលេខទូរស៍ព្ទរបស់សេវាទទួលយកនិងឆ្លើយតបពាក់ព៍ន្ធនឹងពិការភាព។
បើលោកអ្នកត្រូវការប៍ណ្ណព៍ត៌មានជាទំរង់ផ្សេងទៀត ឬមួយលោកអ្នកមានបញ្ហាក្នុងការចម្លងទាញយកឧបសម្ព៍ន្ធទាំងឡាយ សូមទាក់ទងសេវាពិការភាពតាមអ៊ីមែល disability.services@dhs.vic.gov.au.